21. តែដាវីឌមានព្រះបន្ទូលតបថា នោះគឺនៅចំពោះព្រះយេហូវ៉ាទេ ជាព្រះដែលបានរើសអញជាជាងបិតាឯង និងវង្សានុវង្សរបស់ឯងទាំងអស់គ្នាដែរ ដើម្បីនាំតាំងអញឡើងជាស្តេចលើសាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់ព្រះយេហូវ៉ា ហេតុដូច្នេះបានជាអញនឹងលេងសប្បាយ នៅចំពោះព្រះយេហូវ៉ា
22. ហើយនឹងចេះតែប្រព្រឹត្តអាក្រក់ជាងនោះទៅទៀត ព្រមទាំងបានទាបថោកដល់ភ្នែកខ្លួនអញផង តែចំណែកពួកបាវស្រីដែលឯងបាននិយាយនោះ គេនឹងលើកសរសើរដល់អញវិញ
23. ដូច្នេះ មីកាលជាបុត្រីសូល នាងឥតមានបុត្រឡើយ រហូតដល់អស់ជីវិត។