18. ឯពួកភីលីស្ទីនគេក៏មកដល់ ហើយរាយគ្នាពេញក្នុងវាលច្រកភ្នំរេផែម
19. នោះដាវីឌទូលសួរដល់ព្រះយេហូវ៉ាថា តើត្រូវឲ្យទូលបង្គំឡើងទៅច្បាំងនឹងពួកភីលីស្ទីនឬទេ តើទ្រង់នឹងប្រគល់គេមកក្នុងកណ្តាប់ដៃរបស់ទូលបង្គំឬអី ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបថា ចូរឡើងទៅចុះ ដ្បិតអញនឹងប្រគល់ពួកភីលីស្ទីនមកក្នុងដៃឯងជាពិតប្រាកដ
20. នោះដាវីឌទ្រង់យាងទៅដល់បាល-ពេរ៉ាស៊ីម ហើយក៏ប្រហារពួកគេនៅទីនោះ រួចទ្រង់មានព្រះបន្ទូលថា ព្រះយេហូវ៉ាទ្រង់បានទំលាយមកលើពួកខ្មាំងសត្រូវរបស់យើង នៅចំពោះមុខដូចជាទឹកធ្លាយទំនប់ ហេតុនោះបានជាគេហៅទីនោះឈ្មោះថា បាល-ពេរ៉ាស៊ីម
21. គេក៏លះចោលអស់ទាំងរូបព្រះគេនៅទីនោះ ហើយដាវីឌ និងពួកទ័ពទ្រង់នាំយកទាំងអស់ទៅ។