២ សាំយូអែល 4:6-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. គេ​ចូល​ទៅ​ក្នុង​ដំណាក់ ធ្វើ​ដូច​ជា​ចូល​ទៅ​យក​ស្រូវ​ភោជ្ជ‌សាលី ក៏​ចាក់​ទ្រង់​ត្រង់​ឧទរ​សំឡាប់​ទៅ រួច​នាំ​គ្នា​រត់​ទៅ​បាត់

7. រីឯ​កាល​គេ​បាន​ចូល​ទៅ​ក្នុង​ដំណាក់ កំពុង​ដែល​ទ្រង់​ផ្ទំ​នៅ​លើ​ព្រះ‌ទែន ក្នុង​បន្ទប់​សំរាប់​ផ្ទំ នោះ​គេ​បាន​ធ្វើ​គុត​ទ្រង់​ទៅ រួច​កាត់​យក​ព្រះ‌សិរ​ចេញ ទៅ​តាម​ផ្លូវ​ស្រុក​វាល​អស់​១​យប់​នោះ

8. គេ​នាំ​យក​ព្រះ‌សិរ​នៃ​អ៊ីស-បូសែត ទៅ​ឯ​ដាវីឌ​នៅ​ក្រុង​ហេប្រុន ទូល​ថា បពិត្រ​ព្រះ‌រាជា នេះ​ព្រះ‌សិរ​របស់​អ៊ីស-បូសែត បុត្រ​សូល ជា​ខ្មាំង​សត្រូវ ដែល​ស្វែង​រក​ជីវិត​ទ្រង់ នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សង‌សឹក​នឹង​សូល ព្រម​ទាំង​វង្សា​របស់​ទ្រង់ ជំនួស​ព្រះ‌ករុណា​ដ៏​ជា​ម្ចាស់​នៃ​ទូល‌បង្គំ​ហើយ

9. តែ​ដាវីឌ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​រេកាប និង​ប្អាណា ប្អូន​គាត់ ជា​កូន​រីម៉ូន ពួក​ប្អៀរ៉ុត​នោះ​ថា យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ទ្រង់​បាន​លោះ​ព្រលឹង​យើង ចេញ​ពី​គ្រប់​ទាំង​សេចក្តី​វេទនា​ថា

10. កាល​មាន​ម្នាក់​មក​ប្រាប់​យើង​ពី​សូល​បាន​សុគត​ហើយ ដោយ​ស្មាន​ថា ខ្លួន​នាំ​ដំណឹង​ល្អ​ណា​មួយ​មក​ប្រាប់​ដល់​យើង នោះ​យើង​បាន​ចាក់​សំឡាប់​វា នៅ​ត្រង់​ស៊ីក‌ឡាក់​ទៅ ទុក​ជា​រង្វាន់​ដល់​វា ដោយ​ព្រោះ​ដំណឹង​ដែល​នាំ​មក​នោះ

២ សាំយូអែល 4