44. ទ្រង់បានជួយទូលបង្គំឲ្យរួចពីការទាស់ទែងគ្នាក្នុងពួករាស្ត្រទូលបង្គំ ទ្រង់បានរក្សាទូលបង្គំទុក ឲ្យធ្វើជាមេលើអស់ទាំងនគរ សាសន៍១ដែលទូលបង្គំមិនបានស្គាល់ គេនឹងមកចំណុះទូលបង្គំ
45. ពួកសាសន៍ដទៃនឹងចុះចូលស្តាប់បង្គាប់ទូលបង្គំ កាលគេឮពាក្យបង្គាប់ជាមុនដំបូង នោះគេនឹងស្តាប់តាមទូលបង្គំភ្លាម
46. ពួកសាសន៍ដទៃនឹងត្រូវស្រពោនបាត់ទៅ ហើយនឹងចេញពីទីពួនរបស់គេមកដោយញាប់ញ័រ។
47. ព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅ សូមក្រាបថ្វាយបង្គំដល់ថ្មដានៃទូលបង្គំ ហើយសូមឲ្យព្រះដ៏ជាថ្មដានៃសេចក្តីសង្គ្រោះទូលបង្គំ បានលើកជាខ្ពស់ឡើង
48. គឺជាព្រះដែលសំរេចសេចក្តីសងសឹកជំនួសទូលបង្គំ ហើយបង្ក្រាបសាសន៍ផ្សេងៗនៅក្រោមអំណាចទូលបង្គំ
49. ព្រមទាំងនាំទូលបង្គំចេញឲ្យរួចពីពួកខ្មាំងសត្រូវ ហើយលើកទូលបង្គំឡើងជាខ្ពស់ ជាងអស់អ្នកដែលលើកខ្លួនទាស់នឹងទូលបង្គំ ក៏ដោះទូលបង្គំ ឲ្យរួចពីមនុស្សច្រឡោតផង