២ សាំយូអែល 20:9-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. រួច​លោក​សួរ​ទៅ​អ័ម៉ាសា​ថា បង​អើយ សុខ​សប្បាយ​ជា​ទេ​ឬ យ៉ូអាប់​ក៏​លូក​ដៃ​ស្តាំ​ទៅ​ចាប់​ពុក‌ចង្កា​អ័ម៉ាសា ដើម្បី​នឹង​ថើប

10. ឯ​អ័ម៉ាសា​មិន​បាន​ជា​រវាំង​នឹង​កាំបិត ដែល​នៅ​ដៃ​យ៉ូអាប់​ទេ ដូច្នេះ យ៉ូអាប់​ក៏​ចាក់​វះ​ពោះ​លោក​ឲ្យ​ធ្លាយ​ពោះ‌វៀន ចេញ​ទ្រេល​ដល់​ដី ឥត​មាន​ចាក់​ម្តង​ទៀត​ទេ ហើយ​លោក​ក៏​ស្លាប់​ទៅ រួច​យ៉ូអាប់ និង​អ័ប៊ី‌សាយ ជា​ប្អូន​ក៏​ដេញ​តាម​សេបា ជា​កូន​ប៊ីគ្រី​ទៅ

11. មាន​ម្នាក់​ក្នុង​ពួក​យ៉ូអាប់ ឈរ​ជិត​លោក​ប្រកាស​ថា អ្នក​ណា​ដែល​ស្ម័គ្រ​ចិត្ត​ខាង​យ៉ូអាប់ ហើយ​នៅ​ខាង​ដាវីឌ ចូរ​មក​តាម​យ៉ូអាប់​ចុះ

12. ឯ​អ័ម៉ាសា​លោក​ននៀល​ក្នុង​ឈាម នា​កណ្តាល​ផ្លូវ កាល​អ្នក​នោះ​ឃើញ​ថា បណ្តា​ទ័ព​ទាំង​ប៉ុន្មាន​ឈប់​ឈរ​នៅ នោះ​គាត់​យក​អ័ម៉ាសា​ចេញ​ពី​ផ្លូវ​ទៅ​ដាក់​នៅ​វាល​វិញ ហើយ​យក​អាវ​១​គ្រប ព្រោះ​ឃើញ​ថា​គ្រប់​គ្នា​ដែល​មក​ដល់​ទី​នោះ​ចេះ​តែ​ឈប់​នៅ

13. កាល​បាន​យក​លោក​ចេញ​ពី​ផ្លូវ​ហើយ នោះ​បណ្តា​ទ័ព​ក៏​ដើរ​តាម​យ៉ូអាប់​ទៅ ដើម្បី​នឹង​ដេញ​តាម​សេបា​ជា​កូន​ប៊ីគ្រី។

២ សាំយូអែល 20