២ សាំយូអែល 20:5-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ដូច្នេះ អ័ម៉ាសា​ក៏​ចេញ​ទៅ​កេណ្ឌ​ពួក​យូដា តែ​លោក​បង្អង់​នៅ​ហួស​វេលា​កំណត់​ដែល​ស្តេច​បាន​បង្គាប់

6. នោះ​ដាវីឌ​មាន​ព្រះ‌បន្ទូល​ទៅ​អ័ប៊ី‌សាយ​ថា ឥឡូវ​នេះ សេបា ជា​កូន​ប៊ីគ្រី​នឹង​ប្រទូស‌រ៉ាយ​ដល់​យើង​លើស​ជាង​អាប់‌សា‌ឡំម​ទៅ​ទៀត ដូច្នេះ ចូរ​អ្នក​នាំ​យក​ពួក​ពល​របស់​ចៅ‌ហ្វាយ​នៃ​អ្នក ទៅ​ដេញ​តាម​វា ក្រែង​វា​បាន​ទី​ក្រុង​មាន​កំផែង​ណា​មួយ ហើយ​បាត់​ពី​យើង​ទៅ

7. ដូច្នេះ កង‌ទ័ព​របស់​យ៉ូអាប់ ព្រម​ទាំង​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម ហើយ​ពួក​ខ្លាំង​ពូកែ​ទាំង​អស់ ក៏​ចេញ​ទៅ​ជា​មួយ​នឹង​លោក គេ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ដេញ​តាម​សេបា​ជា​កូន​ប៊ីគ្រី

8. កាល​បាន​ទៅ​ដល់​ថ្ម​ធំ​នៅ​ស្រុក​គីបៀន​ហើយ នោះ​អ័ម៉ាសា​ក៏​មក​ប្រទះ​នឹង​គេ ឯ​យ៉ូអាប់​លោក​បាន​ពាក់​អាវ​ក្រោះ ហើយ​នៅ​ចង្កេះ​មាន​កាំបិត​នែប​នៅ​ខ្សែ​ក្រវាត់ កំពុង​ដែល​លោក​ដើរ​ទៅ​មុខ នោះ​កាំបិត​ក៏​របូត​ចេញ

២ សាំយូអែល 20