12. ទ្រង់បានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ឥតបន្ទាបព្រះទ័យនៅមុខហោរាយេរេមា ដែលលោកពោលសេចក្ដីដែលមកពីព្រះឱស្ឋព្រះយេហូវ៉ាឡើយ
13. ទ្រង់ក៏បះបោរចំពោះស្តេចនេប៊ូក្នេសា ដែលស្តេចនោះបានចាប់ឲ្យទ្រង់ស្បថដោយនូវព្រះ តែសេដេគាបានធ្វើករឹង ហើយតាំងព្រះទ័យរឹងរបឹង មិនព្រមបែរមកឯព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទេ
14. មួយទៀត អស់ទាំងមេនៃពួកសង្ឃ និងពួកបណ្តាជន ក៏ប្រព្រឹត្តរំលងយ៉ាងខ្លាំង តាមអស់ទាំងអំពើគួរស្អប់ខ្ពើមរបស់ពួកសាសន៍ដទៃ គេធ្វើបង្អាប់ដល់ព្រះវិហារនៃព្រះយេហូវ៉ា ដែលទ្រង់បានញែកជាបរិសុទ្ធ នៅក្រុងយេរូសាឡិម
15. ព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោគេ ទ្រង់បានចាត់ទូតទ្រង់ឲ្យទៅឯគេ ទាំងក្រោកពីព្រលឹមនឹងចាត់គេផង ដ្បិតទ្រង់មានព្រះហឫទ័យអាណិតមេត្តាដល់រាស្ត្រទ្រង់ ហើយដល់ទីលំនៅទ្រង់