20. ហេសេគាទ្រង់បានធ្វើដូច្នោះ នៅគ្រប់ក្នុងស្រុកយូដា ទ្រង់ប្រព្រឹត្តសេចក្ដីដែលល្អត្រឹមត្រូវ ហើយស្មោះត្រង់នៅចំពោះព្រះយេហូវ៉ា ជាព្រះនៃទ្រង់
21. ហើយគ្រប់ទាំងការដែលទ្រង់ចាប់តាំងធ្វើសំរាប់ការងារ ក្នុងព្រះវិហារនៃព្រះ និងខាងឯក្រឹត្យវិន័យ ហើយបញ្ញត្តទាំងប៉ុន្មានផង ដើម្បីនឹងស្វែងរកតាមព្រះនៃទ្រង់ នោះទ្រង់ក៏បានធ្វើដោយអស់ពីព្រះទ័យ ហើយបានចំរើនដែរ។