២ របាក្សត្រ 29:35-36 ព្រះគម្ពីរបរិសុទ្ធ (KHOV)

35. មួយ​ទៀត មាន​ដង្វាយ​ដុត​ជា​ច្រើន ព្រម​ទាំង​ខ្លាញ់​ដង្វាយ​មេត្រី និង​ដង្វាយ​ច្រួច សំរាប់​គ្រប់​ទាំង​ដង្វាយ​ដុត​ផង ដូច្នេះ ការ‌ងារ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​បាន​តាំង​ឡើង​វិញ​ដូច​ដើម

36. ហើយ​ហេសេគា និង​ពួក​ជន​ទាំង‌ឡាយ ក៏​មាន​សេចក្ដី​រីក‌រាយ​សប្បាយ ដោយ​ព្រោះ​ព្រះ​បាន​បណ្តាល​ឲ្យ​គេ​មាន​ចិត្ត​ព្រម‌ព្រៀង​គ្នា​ធ្វើ​ឡើង ដ្បិត​ការ​នោះ​ស្រាប់​តែ​ធ្វើ​ភ្លាម។

២ របាក្សត្រ 29