11. ហើយនៅថ្ងៃនោះឯង គេថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា ពីរបឹបដែលបាននាំយកមក គឺគោ៧រយ និងចៀម៧ពាន់
12. គេក៏ព្រមព្រៀងគ្នា និងតាំងសេចក្ដីសញ្ញា ឲ្យបានខំប្រឹងស្វែងរកតាមព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោគេ អស់ពីចិត្ត អស់ពីព្រលឹង
13. ហើយថា អ្នកណាដែលមិនព្រមស្វែងរកព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល នោះនឹងត្រូវសំឡាប់បង់ ទោះតូច ឬធំ ប្រុស ឬស្រីក្តី
14. គេក៏ស្បថដល់ព្រះយេហូវ៉ា ដោយសំឡេងដ៏ខ្លាំង ហើយដោយស្រែកហ៊ោ ព្រមទាំងផ្លុំត្រែ និងស្នែងផង