8. អេសាទ្រង់មានពួកពលទ័ព ដែលកាន់ខែល និងលំពែង៣សែននាក់ ជាពួកយូដា ហើយ២សែន៨ម៉ឺននាក់ ជាពួកបេនយ៉ាមីន ដែលកាន់ខែល ហើយបាញ់ធ្នូ សុទ្ធតែជាមនុស្សមានចិត្តក្លាហាន។
9. នៅគ្រានោះ សេរ៉ាស ជាសាសន៍អេធីអូពី ទ្រង់បានលើកទ័ព១លាននាក់ និងរទេះចំបាំង៣០០ ចេញមកទាស់នឹងពួកយូដា ក៏មកដល់ក្រុងម៉ារីសា
10. ដូច្នេះ អេសាទ្រង់ចេញទៅតទល់នឹងគេ ក៏ដំរៀបគ្នា ដើម្បីច្បាំងនៅក្នុងច្រកភ្នំសេផាថា ត្រង់ក្រុងម៉ារីសា