២ របាក្សត្រ 14:10-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ដូច្នេះ អេសា​ទ្រង់​ចេញ​ទៅ​ត​ទល់​នឹង​គេ ក៏​ដំរៀប​គ្នា ដើម្បី​ច្បាំង​នៅ​ក្នុង​ច្រក​ភ្នំ​សេផា‌ថា ត្រង់​ក្រុង​ម៉ារីសា

11. ឯ​អេសា​ទ្រង់​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ ការ​ជួយ​ឲ្យ​មាន​ជ័យ‌ជំនះ ដល់​ពួក​មាន​គ្នា​ច្រើន ឬ​ដល់​ពួក​កំសោយ នោះ​ស្រេច​នៅ​លើ​ទ្រង់​ទេ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ សូម​ជួយ​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​ផ្អែក​លើ​ទ្រង់​ជា​ទី​ពឹង គឺ​ដោយ​នៅ​តែ​ព្រះ‌នាម​ទ្រង់​ប៉ុណ្ណោះ ដែល​យើង​រាល់​គ្នា​បាន​មក ទាស់​នឹង​ពួក​មាន​គ្នា​ច្រើន​ទាំង​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជា​ព្រះ​នៃ​យើង​រាល់​គ្នា សូម​កុំ​ឲ្យ​មនុស្ស​ឈ្នះ​ទ្រង់​ឡើយ

12. ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​វាយ​ពួក​អេធី‌អូពី នៅ​ចំពោះ​អេសា និង​ពួក​យូដា ឲ្យ​គេ​បាក់​ទ័ព​រត់​ទៅ

13. រួច​អេសា និង​ពួក​ពល​ដែល​នៅ​ជា​មួយ ក៏​ដេញ​តាម​ទៅ រហូត​ដល់​ក្រុង​កេរ៉ា ហើយ​ពួក​អេធី‌អូពី គេ​ដួល​ស្លាប់​ជា​ច្រើន​ណាស់ ដល់​ម៉្លេះ​បាន​ជា​គេ​ងើប​ឡើង ឲ្យ​មាន​កំឡាំង​ទៀត​មិន​បាន ពី​ព្រោះ​គេ​ត្រូវ​បាក់​បែក នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ចំពោះ​ពល‌ទ័ព​របស់​ទ្រង់ ពួក​ខាង​អេសា​ក៏​ចាប់​យក​បាន​របឹប​យ៉ាង​សន្ធឹក

២ របាក្សត្រ 14