២ របាក្សត្រ 12:3-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. មាន​ទាំង​រទេះ​ចំបាំង​១​ពាន់​២០០ និង​ពល​សេះ​៦​ម៉ឺន​នាក់ ឯ​ពល​ទាហាន ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ជា​មួយ​នឹង​ទ្រង់ គឺ​ជា​ពួក​សាសន៍​លីប៊ី សាសន៍​ស៊ូគី និង​សាសន៍​អេធី‌អូពី នោះ​រាប់​មិន​បាន​ឡើយ

4. ទ្រង់​វាយ​យក​បាន​អស់​ទាំង​ទី​ក្រុង​មាន​បន្ទាយ​នៅ​ស្រុក​យូដា ហើយ​ក៏​ឡើង​ទៅ​ត្រឹម​ក្រុង​យេរូ‌សាឡិម​ទៀត

5. គ្រា​នោះ ហោរា​សេម៉ាយ៉ា ក៏​មក​ឯ​រេហូ‌បោម និង​ពួក​មេ​សាសន៍​យូដា ដែល​បាន​មូល​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម ដោយ​ព្រោះ​ស៊ីសាក លោក​មាន​វាចា​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឯង​រាល់​គ្នា​បាន​បោះ‌បង់​ចោល​អញ ហេតុ​នោះ​បាន​ជា​អញ​ទុក​ឯង​រាល់​គ្នា​ចោល នៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស៊ីសាក

6. ដូច្នេះ ពួក​មេ​នៃ​សាសន៍​អ៊ីស្រា‌អែល និង​ស្តេច ក៏​បន្ទាប​ខ្លួន​ចុះ​ពោល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​សុចរិត

២ របាក្សត្រ 12