២ ពេត្រុស 2:1-3 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. តែ​កាល​ពី​ដើម មាន​ហោរា​ក្លែង‌ក្លាយ នៅ​ក្នុង​ពួក​ជន ដូច​ជា​នឹង​មាន​គ្រូ​ក្លែង‌ក្លាយ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែរ គេ​នឹង​លួច​នាំ​បញ្ចូល​បក្ស‌ពួក​ដែល​បង្ខូច​បំផ្លាញ គេ​មិន​ព្រម​ស្គាល់​ព្រះ​ដ៏​ជា​ម្ចាស់ ដែល​បាន​លោះ​គេ​នោះ​ឡើយ ក៏​នាំ​សេចក្តី​វិនាស​ដ៏​ឆាប់​រហ័ស​ឲ្យ​មក​លើ​ខ្លួន​ផង

2. នឹង​មាន​មនុស្ស​ជា​ច្រើន​ទៅ​តាម​ផ្លូវ​វិនាស​របស់​គេ នោះ​ផ្លូវ​ពិត​នឹង​ត្រូវ​សេចក្តី​ប្រមាថ​មើល‌ងាយ ដោយ​ព្រោះ​គេ​ដែរ

3. ហើយ​ដោយ​គេ​មាន​ចិត្ត​លោភ នោះ​គេ​នឹង​ប្រើ​អ្នក​រាល់​គ្នា​ឲ្យ​បាន​ចំណេញ ដោយ​ពោល​ពាក្យ​បញ្ឆោត‌បំពោត តែ​តាំង​ពី​យូរ​មក​ហើយ សេចក្តី​ជំនុំ‌ជំរះ​គេ​មិន​នៅ​ស្ងៀម​ស្ងាត់​ទេ ហើយ​សេចក្តី​ហិន‌វិនាស​របស់​គេ​ក៏​មិន​ងុយ‌ងោក​ដែរ។

២ ពេត្រុស 2