2. អេលីសេសួរនាងថា តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក សូមប្រាប់ខ្ញុំចុះ តើអ្នកមានអ្វីនៅផ្ទះ នាងឆ្លើយតបថា នាងខ្ញុំគ្មានអ្វីនៅផ្ទះទេ មានតែដបប្រេង១ប៉ុណ្ណោះ
3. ដូច្នេះ លោកប្រាប់ថា ចូរអ្នកចេញទៅខ្ចីភាជនៈ ពីពួកអ្នកជិតខាងទាំងប៉ុន្មាន គឺជាភាជនៈ ដែលនៅទទេ ហើយកុំឲ្យខ្ចីតិចឡើយ
4. រួចឲ្យអ្នកនាំកូនចូលទៅក្នុងផ្ទះ បិទទ្វារទៅ ហើយចាក់ប្រេងទៅក្នុងភាជនៈទាំងនោះ កាលណាមាន១ណាពេញ នោះចូរដាក់ទុកទៅខាងម្ខាង
5. ដូច្នេះ នាងក៏ចេញពីលោកទៅ នាំកូនចូលទៅក្នុងផ្ទះបិទទ្វារ កូនទាំង២ក៏ហុចភាជនៈមកឲ្យម្តាយ ហើយម្តាយក៏ចាក់ប្រេងដាក់
6. លុះភាជនៈទាំងនោះបានពេញហើយ នោះនាងបង្គាប់កូនថា ចូរហុច១ទៀតមកឲ្យអញ តែកូនឆ្លើយតបថា មានតែប៉ុណ្ណឹងទេ នោះប្រេងក៏ឈប់ហូរទៅ