27. ឯព្រះយេហូវ៉ាទ្រង់មិនបានថា ទ្រង់នឹងលុបឈ្មោះពួកអ៊ីស្រាអែលចេញ ពីក្រោមមេឃនោះទេ បានជាទ្រង់ជួយសង្គ្រោះគេ ដោយសារព្រះហស្តយេរ៉ូបោម ជាបុត្រយ៉ូអាសវិញ។
28. រីឯដំណើរឯទៀតពីយេរ៉ូបោម និងការដែលទ្រង់ធ្វើទាំងប៉ុន្មាន ហើយពីអំណាចទ្រង់ ដែលទ្រង់បានច្បាំង ព្រមទាំងការដែលចាប់យកក្រុងដាម៉ាស និងក្រុងហាម៉ាតជាទីក្រុងនៃពួកយូដា មកខាងពួកអ៊ីស្រាអែលវិញជាយ៉ាងណា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
29. យេរ៉ូបោមក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោ គឺជាពួកស្តេចអ៊ីស្រាអែលទាំងប៉ុន្មានទៅ រួចសាការី ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។