17. គាត់បានទទួលសេចក្ដីទូន្មាននោះ តែដោយព្រោះគាត់មានសេចក្ដីឧស្សាហ៍លើសទៅទៀត បានជាគាត់មកឯអ្នករាល់គ្នា តាមបំណងចិត្តគាត់វិញ
18. ហើយយើងខ្ញុំបានចាត់បងប្អូនម្នាក់ ឲ្យមកជាមួយដែរ អ្នកនោះក៏មានល្បីឈ្មោះក្នុងដំណឹងល្អ នៅគ្រប់ទាំងពួកជំនុំ
19. មិនតែប៉ុណ្ណោះ ពួកជំនុំទាំងប៉ុន្មានក៏រើសអ្នកនោះ ឲ្យបានដើរដំណើរជាមួយនឹងយើងខ្ញុំ ក្នុងការធ្វើទាននេះដែរ ជាការដែលយើងខ្ញុំទទួលរ៉ាប់រង សំរាប់ជាសិរីល្អដល់ព្រះអម្ចាស់ ហើយដើម្បីនឹងសំដែងសេចក្ដីប្រុងប្រៀបរបស់អ្នករាល់គ្នា
20. ព្រមទាំងខំចៀសវាង មិនឲ្យគេបន្ទោសយើងខ្ញុំ ពីដំណើរទានដ៏បរិបូរនេះ ដែលយើងខ្ញុំទទួលរ៉ាប់រងឡើយ