15. ឯខ្ញុំៗ សុខចិត្តនឹងចែកចាយ ហើយនឹងត្រូវហិនអស់រលីងទៅចុះ ដោយព្រោះព្រលឹងរបស់អ្នករាល់គ្នា ថ្វីបើខ្ញុំស្រឡាញ់អ្នករាល់គ្នាកាន់តែខ្លាំងឡើងប៉ុណ្ណា នោះអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ក៏កាន់តែថយចុះប៉ុណ្ណោះដែរ
16. ទោះបើដូច្នោះក៏ដោយ គង់តែខ្ញុំមិនបានឲ្យអ្នកណាមួយព្រួយនឹងខ្ញុំឡើយ តែដោយខ្ញុំឆ្លាត បានជាខ្ញុំចាប់អ្នករាល់គ្នា ដោយឧបាយកល
17. តើខ្ញុំបានចំណេញពីអ្នករាល់គ្នា ដោយសារអ្នកណាដែលខ្ញុំចាត់មកឬអី
18. ខ្ញុំបានអង្វរអ្នកទីតុសឲ្យមក ហើយបានចាត់បងប្អូនម្នាក់ឲ្យមកជាមួយដែរ តើទីតុសបានចំណេញពីអ្នករាល់គ្នាឬអី តើយើងទាំង២នាក់មិនបានដើរដោយគំនិតតែ១ ហើយតាមដានជើងដដែលទេឬអី។
19. មួយទៀត តើអ្នករាល់គ្នាគិតស្មានថា យើងខ្ញុំកំពុងតែដោះសានឹងអ្នករាល់គ្នាឬអី ឱពួកស្ងួនភ្ងាអើយ យើងខ្ញុំនិយាយក្នុងព្រះគ្រីស្ទនៅចំពោះព្រះ ហើយយើងខ្ញុំនិយាយគ្រប់ទាំងអស់នេះ សំរាប់នឹងស្អាងចិត្តអ្នករាល់គ្នាឡើងទេ