8. ហើយក៏អង្វរសាំយូអែលថា សូមកុំឲ្យលោកឈប់លែងអំពាវនាវដល់ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នាឡើយ ដើម្បីឲ្យទ្រង់ជួយសង្គ្រោះយើងរាល់គ្នា ឲ្យរួចពីកណ្តាប់ដៃនៃពួកភីលីស្ទីន
9. ដូច្នោះ សាំយូអែលក៏យកកូនចៀមដែលនៅបៅ មកដុតទាំងមូលថ្វាយដល់ព្រះយេហូវ៉ា ហើយអំពាវនាវដល់ទ្រង់ឲ្យពួកអ៊ីស្រាអែល នោះព្រះយេហូវ៉ាទ្រង់ក៏យល់ព្រមតាម
10. កាលសាំយូអែលកំពុងដែលថ្វាយដង្វាយដុត នោះពួកភីលីស្ទីនចូលមកដល់ជិត ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែលហើយ តែនៅថ្ងៃនោះ ព្រះយេហូវ៉ាទ្រង់ធ្វើឲ្យមានផ្គរលាន់ ជាយ៉ាងខ្លាំងត្រង់ពីលើពួកភីលីស្ទីន ឲ្យគេបាក់ទ័ពខ្ចាត់ខ្ចាយចេញ ហើយគេត្រូវពួកអ៊ីស្រាអែលកាប់សំឡាប់
11. ពួកអ៊ីស្រាអែលក៏ចេញពីមីសប៉ា ដេញតាមពួកភីលីស្ទីនទៅ ទាំងប្រហារជីវិតគេរហូតដល់បេត-ការ។
12. នោះសាំយូអែល លោកយកថ្មដាក់នៅកណ្តាលមីសប៉ា និងស៊េន ហើយក៏ហៅថ្មនោះ ឈ្មោះថា អេបេន-អេស៊ើរ ដោយថា ព្រះយេហូវ៉ាទ្រង់បានជួយយើងខ្ញុំ ដរាបដល់ឥឡូវនេះ