១ សាំយូអែល 22:4-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. លោក​ក៏​នាំ​យក​ឪពុក​ម្តាយ​ទៅ​គាល់​នៅ​ចំពោះ​ស្តេច​ម៉ូអាប់ រួច​គេ​អាស្រ័យ​នៅ​ជា​មួយ​នឹង​ទ្រង់ អស់​កំណត់​ពេល​ដែល​ដាវីឌ​នៅ​ក្នុង​ទី​ពំនួន

5. ឯ​ហោរា​កាឌ់​ក៏​ជំរាប​លោក​ថា កុំ​ឲ្យ​នៅ​ក្នុង​ទី​ពំនួន​នេះ​ឡើយ សូម​ទៅ​ឯ​ស្រុក​យូដា​វិញ​ទៅ នោះ​ដាវីឌ​ក៏​ចេញ​ទៅ​អាស្រ័យ​នៅ​ឯ​ព្រៃ​ហោរេក។

6. ឯ​សូល ទ្រង់​ក៏​ឮ​ថា មាន​គេ​បាន​ឃើញ​ដាវីឌ និង​ពួក​មនុស្ស​ដែល​នៅ​ជា​មួយ​នឹង​លោក គ្រា​នោះ សូល​ទ្រង់​កំពុង​គង់​នៅ​ក្រោម​ដើម​ម៉ៃសាក់ ត្រង់​គីបៀរ​នៅ​ស្រុក​រ៉ាម៉ា មាន​ទាំង​លំពែង​នៅ​ព្រះ‌ហស្ត ហើយ​ពួក​មហា‌តលិក​ទ្រង់​ឈរ​ព័ទ្ធ​ជុំវិញ​ផង

7. ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​មហា‌តលិក ដែល​ឈរ​ជុំវិញ​នោះ​ថា នែ ពួក​បេន‌យ៉ា‌មីន​អើយ ចូរ​ស្តាប់​អញ តើ​កូន​អ៊ីសាយ​នោះ​នឹង​ចែក​ស្រែ​ចំការ​ឲ្យ​ដល់​ឯង​គ្រប់​គ្នា​ឬ តើ​វា​នឹង​តាំង​ឯង​ទាំង​អស់​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​លើ​១​ពាន់​នាក់ ហើយ​លើ​១០០​នាក់​ឬ​អី

១ សាំយូអែល 22