១ របាក្សត្រ 29:13-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. ដូច្នេះ ឱ​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ហើយ​ក៏​លើក​សរសើរ​ព្រះ‌នាម​ទ្រង់​ដ៏​មាន​សិរី‌ល្អ

14. តែ​តើ​ទូល‌បង្គំ​ជា​អ្វី ហើយ​រាស្ត្រ​របស់​ទូល‌បង្គំ​នេះ​ជា​អ្វី ដែល​យើង​ខ្ញុំ​រាល់​គ្នា​អាច​នឹង​ថ្វាយ​ដង្វាយ​យ៉ាង​នេះ ដោយ​ស្ម័គ្រ​ពី​ចិត្ត​បាន ដ្បិត​គ្រប់​របស់​ទាំង​អស់​មក​ពី​ទ្រង់ យើង​ខ្ញុំ​រាល់​គ្នា​បាន​យក​តែ​ពី​ព្រះ‌ហស្ត​ទ្រង់ ថ្វាយ​ដល់​ទ្រង់​វិញ

15. ពី​ព្រោះ​យើង​ខ្ញុំ​រាល់​គ្នា​ជា​អ្នក​ដទៃ​សុទ្ធ​នៅ​ចំពោះ​ទ្រង់ ហើយ​ជា​ពួក​អ្នក​ដែល​គ្រាន់​តែ​ស្នាក់​នៅ​ប៉ុណ្ណោះ ដូច​ជា​ពួក​អយ្យកោ​យើង​ខ្ញុំ​រាល់​គ្នា​ដែរ វេលា​អាយុ​យើង​ខ្ញុំ​រាល់​គ្នា​នៅ​ផែនដី​នេះ នោះ​ប្រៀប​ដូច​ជា​ស្រមោល​ទេ គ្មាន​អ្វី​ជា​ជាប់​ស្ថិត‌ស្ថេរ​បាន​ឡើយ

16. ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ អស់​ទាំង​របស់​បរិបូរ​ទាំង​នេះ ដែល​យើង​ខ្ញុំ​រាល់​គ្នា​បាន​ត្រៀម​ទុក ដើម្បី​នឹង​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ដល់​ទ្រង់ សំរាប់​ព្រះ‌នាម​បរិសុទ្ធ​ទ្រង់ នោះ​សុទ្ធ​តែ​មក​ពី​ព្រះ‌ហស្ត​ទ្រង់​ទេ ហើយ​ជា​របស់​ផង​ទ្រង់​ទាំង​អស់​ដែរ

១ របាក្សត្រ 29