១ របាក្សត្រ 19:11-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. ឯ​បណ្តា​ទ័ព​ដែល​សល់ នោះ​ក៏​ប្រគល់​ទៅ​ក្នុង​អំណាច​អ័ប៊ី‌សាយ ជា​ប្អូន ហើយ​គេ​ក៏​ដំរៀប​គ្នា​ត​នឹង​ពួក​កូន​ចៅ អាំម៉ូន

12. លោក​ប្រាប់​ថា បើ​សិន​ជា​ពួក​ស៊ីរី​មាន​កំឡាំង​ហួស​ពេក អញ​ឈ្នះ​គេ​មិន​បាន នោះ​ចូរ​ឯង​មក​ជួយ​អញ​ផង បើ​ពួក​កូន​ចៅ​អាំម៉ូន​មាន​កំឡាំង​ហួស​ពេក ឯង​ឈ្នះ​គេ​មិន​បាន នោះ​អញ​នឹង​ទៅ​ជួយ​ឯង​វិញ

13. ចូរ​យើង​មាន​ចិត្ត​ក្លាហាន​ឡើង ហើយ​មាន​កំឡាំង​ចុះ ដោយ​ព្រោះ​សាសន៍​យើង និង​ទី​ក្រុង​របស់​ព្រះ​នៃ​យើង​ផង សូម​ព្រះ‌យេហូវ៉ា​ទ្រង់​សំរេច​សេចក្ដី​តាម​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ចុះ

14. ដូច្នេះ យ៉ូអាប់ និង​ពួក​ពល​ដែល​នៅ​ជា​មួយ ក៏​ចូល​ទៅ​តស៊ូ​នឹង​ពួក​ស៊ីរី ហើយ​គេ​បាក់​ទ័ព​រត់​ពី​មុខ​លោក​ចេញ​ទៅ

15. កាល​ពួក​កូន​ចៅ​អាំម៉ូន​ឃើញ​ថា ពួក​ស៊ីរី​បាន​បាក់​ទ័ព​ហើយ នោះ​គេ​ក៏​រត់​ពី​មុខ​អ័ប៊ី‌សាយ ជា​ប្អូន​យ៉ូអាប់​ដែរ នាំ​គ្នា​ចូល​ទៅ​ក្នុង​ទី​ក្រុង រួច​យ៉ូអាប់​ក៏​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ។

១ របាក្សត្រ 19