១ ពង្សាវតារក្សត្រ 20:4-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ស្តេច​អ៊ីស្រា‌អែល​ក៏​តប​ទៅ​ថា បពិត្រ​ស្តេច​ជា​ម្ចាស់​អើយ តាម​ព្រះ‌បន្ទូល​ទ្រង់ នោះ​ខ្លួន​ទូល‌បង្គំ ព្រម​ទាំង​សព្វ​សារពើ​ដែល​ទូល‌បង្គំ​មាន ក៏​ជា​របស់​ផង​ទ្រង់​ដែរ

5. រួច​ពួក​រាជ‌ទូត​ក៏​មក​ម្តង​ទៀត ទូល​ថា បេន-ហា‌ដាឌ់​ទ្រង់​មាន​ព្រះ‌បន្ទូល​ម្តង​ហើយ​ថា អញ​បាន​ចាត់​ទូត​ឲ្យ​មក​ឯង​ប្រាប់​ថា ត្រូវ​ឲ្យ​ឯង​ប្រគល់​មាស ប្រាក់ និង​ប្រពន្ធ​កូន​ឯង​មក​អញ

6. តែ​ដល់​ថ្ងៃ​ស្អែក​ពេល​ថ្មើរ​នេះ នោះ​អញ​នឹង​ចាត់​ពួក​អញ​ឲ្យ​មក​ឯ​ឯង គេ​នឹង​ឆែក​មើល​ក្នុង​ដំណាក់​ឯង ហើយ​ក្នុង​ផ្ទះ​ពួក​បំរើ​ឯង ឯ​របស់​ណា​ដែល​ជា​ទី​គាប់​ភ្នែក​ឯង នោះ​គេ​នឹង​ចាប់​កាន់​នៅ​ដៃ​យក​ទៅ។

7. ដូច្នេះ ស្តេច​អ៊ីស្រា‌អែល​ក៏​ហៅ​ពួក​ចាស់‌ទុំ​ក្នុង​ស្រុក​មក មាន​ព្រះ‌បន្ទូល​ថា សូម​អ្នក​រាល់​គ្នា​ពិចារណា​មើល ដែល​មនុស្ស​នេះ​រក​រឿង​ហេតុ​នឹង​យើង​ជា​យ៉ាង​ណា ដ្បិត​វា​បាន​ចាត់​ទូត ឲ្យ​មក​ទារ​យក​ប្រពន្ធ​កូន និង​មាស​ប្រាក់​របស់​យើង​ទៅ យើង​ក៏​ឥត​មាន​ប្រកែក​ឡើយ

១ ពង្សាវតារក្សត្រ 20