១ ពង្សាវតារក្សត្រ 17:19-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. តែ​លោក​ឆ្លើយ​តប​ថា សូម​ឲ្យ​កូន​អ្នក​មក​ខ្ញុំ​ចុះ រួច​លោក​ក៏​ទទួល​កូន​ពី​ទ្រូង​នាង បី​ឡើង​ចូល​ទៅ​ក្នុង​បន្ទប់​ដែល​លោក​អាស្រ័យ​នៅ ហើយ​ផ្តេក​នៅ​លើ​ដំណេក​របស់​លោក

20. រួច​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ តើ​ទ្រង់​បាន​នាំ​សេចក្តី​អាក្រក់​មក​លើ​ស្រី​មេម៉ាយ​នេះ ដែល​ទូល‌បង្គំ​អាស្រ័យ​នៅ​ជា​មួយ ដោយ​សំឡាប់​កូន​នាង​ដែរ​ឬ

21. លោក​ក៏​ទ្រោប​លើ​កូន​នោះ​៣​ដង ទាំង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ឲ្យ​ព្រលឹង​របស់​កូន​នេះ​ត្រឡប់​ចូល​មក​ក្នុង​ខ្លួន​វា​វិញ​ចុះ

១ ពង្សាវតារក្សត្រ 17