អែសរ៉ា 6:16-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. គ្រា​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល ពួក​សង្ឃ និង​ពួក​លេវី ព្រម​ទាំង​ពួក​អ្នក​ដែល​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ​ឯ​ទៀត ក៏​នាំ​គ្នា​ធ្វើ​បុណ្យ​ឆ្លង​ព្រះ‌វិហារ​នេះ​ដោយ​អំណរ

17. គេ​បាន​ថ្វាយ​គោ​ឈ្មោល​១០០ ចៀម​ឈ្មោល​២០០ និង​កូន​ចៀម​៤០០ ជា​ដង្វាយ​ឆ្លង​ព្រះ‌វិហារ ហើយ​នឹង​ពពែ​១២​តាម​ចំនួន​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល សំរាប់​ជា​ដង្វាយ​លោះ​បាប​នៃ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់

18. គេ​ក៏​តាំង​ពួក​សង្ឃ​ឡើង តាម​ផ្នែក​ពួក​គេ ហើយ​ពួក​លេវី​តាម​វេន សំរាប់​ធ្វើ​ការ‌ងារ​នៃ​ព្រះ​នៅ​ក្រុង​យេរូ‌សាឡិម ដូច​ជា​បាន​កត់​ទុក​ក្នុង​គម្ពីរ​លោក​ម៉ូសេ​ហើយ។

19. ឯ​ពួក​អ្នក​ដែល​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ​នោះ គេ​ក៏​ធ្វើ​បុណ្យ​រំលង​នៅ​ថ្ងៃ​១៤​ខែ​ចេត្រ​ដែរ

អែសរ៉ា 6