អែសរ៉ា 10:14-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ដូច្នេះ សូម​ឲ្យ​ពួក​អ្នក​ជា​ប្រធាន​ក្នុង​ពួក​យើង​ខ្ញុំ​បាន​ឈរ​ដំណាង​ពួក​ជំនុំ​ទាំង​អស់ រួច​ឲ្យ​អស់​អ្នក​នៅ​ទី​ក្រុង​យើង​ខ្ញុំ​ទាំង​ប៉ុន្មាន ដែល​បាន​យក​ប្រពន្ធ ជា​ស្រី​សាសន៍​ដទៃ មក​តាម​វេលា​កំណត់ ហើយ​ឲ្យ​មាន​ពួក​ចាស់‌ទុំ​ក្នុង​ទី​ក្រុង​នីមួយៗ និង​ពួក​ចៅ‌ក្រម​មក​ជា​មួយ​ផង ដរាប​ដល់​សេចក្តី​ក្រេវ‌ក្រោធ​ដ៏​សហ័ស​របស់​ព្រះ​នៃ​យើង​ខ្ញុំ បាន​បែរ​ចេញ​ពី​យើង​ខ្ញុំ​ក្នុង​ដំណើរ​នេះ​ទៅ

15. មាន​តែ​យ៉ូណា‌ថាន ជា​កូន​អេសា‌អែល ហើយ​នឹង​យ៉ា‌ហាស‌យ៉ា ជា​កូន​ធីកវ៉ា ដែល​តាំង​ខ្លួន​ទាស់​នឹង​ដំណើរ​នោះ ហើយ​មាន​មស៊ូឡាម និង​សាប‌ថាយ ជា​ពួក​លេវី​បាន​ជួយ​ខាង​២​នាក់​នោះ​ដែរ។

16. ពួក​អ្នក​ដែល​មក​ពី​សណ្ឋាន​ជា​ឈ្លើយ ក៏​ធ្វើ​ដូច្នោះ គេ​រើស​អែសរ៉ា​ដ៏​ជា​សង្ឃ និង​ពួក​អ្នក​ជា​កំពូល​លើ​វង្ស​របស់​ឪពុក ហើយ​តាម​គ្រួ​ឪពុក​គេ តាម​ឈ្មោះ​រៀង​ខ្លួន ហើយ​អ្នក​ទាំង​នោះ​ក៏​ប្រជុំ​គ្នា​ពិភាក្សា​រឿង​នោះ នៅ​ថ្ងៃ​១​ខែ​បុស្ស

17. លុះ​ដល់​ថ្ងៃ​១​ខែ​ចេត្រ នោះ​ក៏​បាន​សំរេច​ដល់​ពួក​អ្នក​ទាំង​អស់ ដែល​បាន​យក​ប្រពន្ធ​ជា​ស្រី​សាសន៍​ដទៃ​នោះ។

អែសរ៉ា 10