21. អញនឹងប្រគល់ទៅក្នុងកណ្តាប់ដៃនៃសាសន៍ដទៃទុកជារំពា និងដល់ពួកអាក្រក់នៅផែនដីទុកជារបឹប ហើយពួកនោះនឹងធ្វើបង្អាប់ទៅ
22. អញនឹងបែរមុខចេញពីគេ ហើយគេនឹងបង្អាប់ទីកំបាំងរបស់អញដែរ និងមានពួកចោរចូលទៅធ្វើបង្អាប់ទីនោះ។
23. ចូរធ្វើច្រវាក់ចុះ ពីព្រោះស្រុកនេះមានពេញដោយទោសជាកំចាយឈាម ហើយទីក្រុងដ៏មានពេញដោយសេចក្ដីច្រឡោត
24. ដូច្នេះ អញនឹងនាំសាសន៍ដែលកាចអាក្រក់បំផុតឲ្យមក សាសន៍នោះនឹងចាប់យកផ្ទះសំបែងរបស់គេបាន អញនឹងបំបាត់សេចក្ដីអំនួតរបស់មនុស្សខ្លាំងពូកែដែរ ហើយទីបរិសុទ្ធទាំងប៉ុន្មានរបស់គេ នឹងត្រូវអាប់ឱនចុះ