អេសេគាល 47:5-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ក្រោយ​នោះ​លោក​វាស់​១​ពាន់​ហត្ថ​ទៀត នោះ​មាន​ទន្លេ​ដែល​ខ្ញុំ​លុយ​កាត់​មិន​បាន ដ្បិត​ទឹក​បាន​ខ្ពស់​ឡើង ជា​ទឹក​ដែល​ល្មម​ហែល​បាន គឺ​ជា​ទន្លេ​ដែល​លុយ​ពុំ​បាន​ទេ។

6. នោះ​លោក​សួរ​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ តើ​បាន​ឃើញ​ហើយ​ឬ រួច​លោក​នាំ​ខ្ញុំ​ឲ្យ​ត្រឡប់​ទៅ​ឯ​មាត់​ទន្លេ​នោះ​វិញ

7. កាល​ខ្ញុំ​បាន​ត្រឡប់​ទៅ​ដល់​ហើយ នោះ​ឃើញ​តាម​មាត់​ទន្លេ មាន​ដើម​ឈើ​ជា​ច្រើន ទាំង​ខាង​នេះ និង​ខាង​នោះ​ផង

8. លោក​ក៏​ប្រាប់​ខ្ញុំ​ថា ទឹក​នេះ​ហូរ​ចេញ​ទៅ​ទិស​ខាង​កើត​ធ្លាក់​ចុះ​ទៅ​ដល់​ស្រុក​វាល រួច​នឹង​ហូរ​ធ្លាក់​ទៅ​ឯ​សមុទ្រ លុះ​ហូរ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​ហើយ នោះ​ទឹក​សមុទ្រ​នឹង​ទៅ​ជា​ល្អ​វិញ

អេសេគាល 47