18. ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា លុះដល់ថ្ងៃទី១ ក្នុងខែដំបូង នោះត្រូវឲ្យឯងយកគោឈ្មោលស្ទាវ១ឥតខ្ចោះ ហើយត្រូវសំអាតទីបរិសុទ្ធ
19. ឯសង្ឃត្រូវយកឈាមដង្វាយលោះបាបនោះ ទៅប្រឡាក់នៅក្របទ្វារព្រះវិហារ ហើយនៅគន្លាក់នៃអាសនាទាំង៤ជ្រុង ព្រមទាំងនៅក្របទ្វារកំផែងនៃទីលានខាងក្នុងផង
20. ហើយនៅថ្ងៃទី៧ខែនោះ ត្រូវធ្វើដូចគ្នាទៀត សំរាប់អស់អ្នកណាដែលវង្វេងចេញ ហើយសំរាប់អ្នកណាដែលខ្លៅល្ងង់ដែរ យ៉ាងនោះឯងនឹងបានធួននឹងព្រះវិហារ។
21. លុះដល់ថ្ងៃ១៤ក្នុងខែដំបូង នោះត្រូវឲ្យឯងរាល់គ្នាធ្វើបុណ្យរំលង ជាបុណ្យដែលត្រូវធ្វើអស់៧ថ្ងៃ ហើយត្រូវស៊ីតែនំបុ័ងឥតដំបែរម្យ៉ាង