19. ឯងរាល់គ្នានឹងស៊ីខ្លាញ់ទាល់តែឆ្អែត ហើយផឹកឈាម ទាល់តែស្រវឹង ដោយសារយញ្ញបូជា ដែលអញធ្វើសំរាប់ឯង
20. នៅតុអញ ឯងរាល់គ្នានឹងបានឆ្អែតដោយសាច់សេះ ពួករទេះចំបាំង ពួកមនុស្សខ្លាំងពូកែ និងពួកទាហានទាំងប៉ុន្មានដែរ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
21. អញនឹងតាំងសិរីល្អរបស់អញ នៅកណ្តាលអស់ទាំងសាសន៍ ហើយអស់ទាំងសាសន៍នឹងឃើញសេចក្ដីយុត្តិធម៌របស់អញ ដែលបានសំរេចនោះ និងដៃអញដែលបានដាក់លើគេ