13. តែឯងរាល់គ្នាបានដំកើងខ្លួនទាស់នឹងអញ ដោយសារមាត់ឯងព្រមទាំងចំរើនពាក្យរបស់ឯងទាស់នឹងអញផង អញបានឮហើយ
14. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា កាលណាផែនដីទាំងមូលបានរីករាយឡើង នោះអញនឹងធ្វើឲ្យឯងស្ងាត់ជ្រងំវិញ
15. ឯងបានអរសប្បាយពីដំណើរមរដកនៃពួកវង្សអ៊ីស្រាអែល ដោយព្រោះបានត្រូវចោលស្ងាត់ជាយ៉ាងណា នោះអញនឹងធ្វើដល់ឯងយ៉ាងនោះដែរ ឱភ្នំសៀរ និងស្រុកអេដំមទាំងមូលអើយ ឯងនឹងត្រូវចោលស្ងាត់ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។