18. គឺយ៉ាងនោះដែលវាបានបើកអំពើកំផិតរបស់វា ហើយបើកកេរខ្មាសឲ្យឃើញផង ដូច្នេះ ចិត្តអញក៏ជិនណាយពីវា ដូចជាបានជិនណាយពីបងវាដែរ
19. ប៉ុន្តែវាចេះតែចំរើនការសំផឹងរបស់វាឡើងទៀត ដោយរឭកពីកាលនៅក្មេងនៅឡើយ ជាគ្រាដែលបានធ្វើសំផឹងនៅក្នុងស្រុកអេស៊ីព្ទនោះ
20. វាជាប់ចិត្តស្រឡាញ់សហាយវា ដែលមានសាច់ដូចជាសាច់នៃសត្វលា ហើយទឹកកាមក៏ដូចជាទឹកកាមរបស់សេះ
21. គឺយ៉ាងនោះ ដែលឯងនឹកចាំ ពីអំពើអាស្រូវបារាយណ៍ ដែលប្រព្រឹត្តពីកាលនៅក្មេង ដោយពួកសាសន៍អេស៊ីព្ទបានចាប់ដោះឯង ដែលដោះឯងនៅជាក្រមុំផង។
22. ហេតុនោះ ឱអូហូលីបាអើយ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងដាស់ពួកសហាយឯង ដែលឯងបានណាយចិត្តពីគេនោះ ឲ្យមកទាស់នឹងឯង អញនឹងនាំគេមកទាស់នឹងឯងនៅគ្រប់ទិស