40. គេនឹងនាំហ្វូងមនុស្សឡើងមកទាស់នឹងឯង និងចោលឯងដោយថ្ម ហើយចាក់ទំលុះឯងដោយដាវ
41. រួចគេនឹងដុតផ្ទះឯងចោល ហើយនឹងសំរេចសេចក្ដីយុត្តិធម៌ដល់ឯង នៅចំពោះភ្នែកពួកស្រីៗជាច្រើន ដូច្នេះ អញនឹងធ្វើឲ្យឯងលែងប្រព្រឹត្តការសំផឹង ហើយឯងនឹងមិនចេញថ្លៃឈ្នួលឲ្យគេទៀតឡើយ
42. គឺយ៉ាងនោះ ដែលអញនឹងសំរាកសេចក្ដីក្រោធអញ ចំពោះឯង ហើយសេចក្ដីប្រចណ្ឌរបស់អញ នឹងថយចេញពីចំពោះឯងទៅ នោះអញនឹងស្ងៀមនៅវិញ ឥតមានសេចក្ដីកំហឹងទៀត