4. ត្រូវឲ្យឯងរើយកអីវ៉ាន់ឯងចេញ នៅពេលថ្ងៃ ចំពោះភ្នែកគេ ធ្វើដូចជារៀបចំនឹងត្រូវនិរទេសទៅ ហើយខ្លួនឯងត្រូវចេញទៅនៅពេលល្ងាចចំពោះភ្នែកគេ បែបដូចជាមនុស្សដែលត្រូវនិរទេស
5. ចូរជីកទំលុះកំផែងនៅចំពោះភ្នែកគេ ហើយបញ្ចេញអីវ៉ាន់ទៅតាមនោះចុះ
6. ត្រូវឲ្យឯងលីអីវ៉ាន់ឯងនៅមុខគេចេញទៅក្នុងងងឹត ក៏ត្រូវបាំងមុខ ដើម្បីមិនឲ្យឃើញស្រុកឡើយ ដ្បិតអញបានតាំងឯង ឡើងទុកជាទីសំគាល់ ដល់ពូជពង្សអ៊ីស្រាអែល
7. ខ្ញុំក៏ធ្វើតាមបង្គាប់ ខ្ញុំយកអីវ៉ាន់ចេញទាំងថ្ងៃ ទុកដូចជាអីវ៉ាន់សំរាប់ដំណើរនិរទេស ហើយនៅពេលល្ងាចខ្ញុំជីកទំលុះកំផែងដោយដៃ ខ្ញុំក៏បញ្ចេញអីវ៉ាន់ក្នុងងងឹត ហើយលីយកទៅនៅចំពោះភ្នែកគេ។
8. លុះព្រឹកឡើង ព្រះបន្ទូលនៃព្រះយេហូវ៉ាមកដល់ខ្ញុំសួរថា
9. កូនមនុស្សអើយ តើពូជពង្សអ៊ីស្រាអែលជាពួករឹងចចេសនោះ មិនបានសួរឯងទេឬអីថា អ្នកធ្វើអ្វីដូច្នេះ
10. ត្រូវឲ្យប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ព្រះបន្ទូលនេះ សំដៅដល់ចៅហ្វាយនៃក្រុងយេរូសាឡិម និងពូជពង្សអ៊ីស្រាអែលទាំងប៉ុន្មានដែលនៅទីនោះដែរ
11. ចូរប្រាប់ថា ខ្ញុំជាទីសំគាល់ដល់អ្នករាល់គ្នាឯងការដែលខ្ញុំបានធ្វើនេះ នោះនឹងមានគេធ្វើយ៉ាងនោះដល់ពូជពង្សអ៊ីស្រាអែលដែរ គេនឹងត្រូវនិរទេសទៅ ព្រមទាំងដឹកនាំទៅជាឈ្លើយផង
12. គ្រានោះ ចៅហ្វាយដែលនៅកណ្តាលពួកគេ លោកនឹងលីអីវ៉ាន់របស់លោកចេញទៅក្នុងងងឹត គេនឹងជីកទំលុះកំផែង ដើម្បីបញ្ចេញអីវ៉ាន់តាមនោះ លោកនឹងបាំងមុខ ដើម្បីមិនឲ្យភ្នែកឃើញស្រុកឡើយ
13. អញនឹងលាតមងអញទៅពីលើលោក ហើយលោកនឹងជាប់អន្ទាក់របស់អញ អញនឹងនាំលោកទៅឯបាប៊ីឡូន ជាស្រុករបស់ពួកខាល់ដេ ប៉ុន្តែលោកនឹងមិនឃើញស្រុកនោះទេ ទោះបើលោកស្លាប់នៅទីនោះក៏ដោយ