អេសាយ 66:1-3 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ផ្ទៃ​មេឃ​ជា​បល្ល័ង្ក​របស់​អញ ហើយ​ផែនដី​ជា​កំណល់​កល់​ជើង​អញ ដូច្នេះ តើ​ឯង​រាល់​គ្នា​នឹង​សង់​វិហារ​យ៉ាង​ណា​ឲ្យ​អញ តើ​មាន​កន្លែង​ណា​សំរាប់​ជា​ទី​សំរាក​ដល់​អញ

2. ដ្បិត​ឯ​របស់​ទាំង​នេះ គឺ​ដៃ​អញ​ដែល​បាន​បង្កើត​មក ហើយ​គឺ​យ៉ាង​នោះ​ដែល​របស់​ទាំង​នេះ​បាន​កើត​មាន​ឡើង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ប៉ុន្តែ​អញ​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​យ៉ាង​នេះ​វិញ គឺ​ចំពោះ​អ្នក​ណា​ដែល​ក្រ​លំបាក ហើយ​មាន​ចិត្ត​ខ្ទេច‌ខ្ទាំ ជា​អ្នក​ដែល​ញ័រ‌ញាក់ ដោយ​ឮ​ពាក្យ​របស់​អញ

3. អ្នក​ណា​ដែល​សំឡាប់​គោ នោះ​ដូច​ជា​បាន​ប្រហារ​ជីវិត​មនុស្ស អ្នក​ណា​ដែល​ថ្វាយ​កូន​ចៀម​ទុក​ជា​យញ្ញ‌បូជា នោះ​ដូច​ជា​បាន​បំបាក់​ក​ឆ្កែ អ្នក​ណា​ដែល​ថ្វាយ​ដង្វាយ​ម្សៅ នោះ​ដូច​ជា​បាន​ថ្វាយ​ឈាម​ជ្រូក អ្នក​ណា​ដែល​ដុត​កំញាន​ថ្វាយ នោះ​ក៏​ដូច​ជា​អ្នក​ដែល​ថ្វាយ‌បង្គំ​ដល់​រូប​ព្រះ​ដែរ អើ​អ្នក​ទាំង​នោះ​បាន​រើស​ផ្លូវ​របស់​ខ្លួន​គេ ព្រលឹង​របស់​គេ​ក៏​រីក‌រាយ​ចំពោះ​ការ​គួរ​ស្អប់​ខ្ពើម​របស់​ខ្លួន​គេ​ហើយ

អេសាយ 66