អេសាយ 58:12-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. ហើយ​ពួក​អ្នក​ដែល​នឹង​កើត​ពី​ឯង​មក គេ​នឹង​សង់​ទី​ចាស់​ដែល​ខូច​បង់​ឡើង​ជា​ថ្មី ឯង​នឹង​សង់​ឡើង​លើ​ជើង​ជញ្ជាំង ដែល​មាន​នៅ​តាំង​ពី​ច្រើន​ដំណ​ត​មក​ហើយ ក៏​នឹង​មាន​ឈ្មោះ​ថា ជា​អ្នក​ជួស‌ជុល​ទី​បាក់​បែក គឺ​ជា​អ្នក​ដែល​រៀប‌ចំ​ផ្លូវ​ទៅ​ឯ​ទី​លំនៅ​ឡើង​វិញ។

13. បើ​ឯង​ឃាត់​ជើង​ឯង មិន​ឲ្យ​បែរ​ចេញ​ពី​ថ្ងៃ​ឈប់​សំរាក គឺ​មិន​ឲ្យ​ធ្វើ​តាម​អំពើ​ចិត្ត​នៅ​ថ្ងៃ​បរិសុទ្ធ​របស់​អញ បើ​ឯង​រាប់​ថ្ងៃ​ឈប់​សំរាក​ទុក​ជា​ទី​រីក‌រាយ​ចិត្ត ហើយ​លើក​ថ្ងៃ​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា ទុក​ជា​ថ្ងៃ​គួរ​គោរព ព្រម​ទាំង​ប្រតិ‌បត្តិ​តាម​ផង ឥត​ធ្វើ​តាម​អំពើ​ចិត្ត​របស់​ខ្លួន ឬ​ស្វែង​រក​សេចក្ដី​អំណរ​ដល់​ខ្លួន​ឯង ឬ​ពោល​តែ​ពាក្យ​របស់​ផង​ខ្លួន​ឡើយ

14. គ្រា​នោះ​ឯង​នឹង​បាន​ចិត្ត​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា ហើយ​អញ​នឹង​បញ្ជិះ​ឯង​នៅ​លើ​ទី​ខ្ពស់​នៃ​ផែនដី ហើយ​នឹង​ចិញ្ចឹម​ឯង​ដោយ​មរដក​របស់​យ៉ាកុប ជា​អយ្យកោ​ឯង ដ្បិត​ព្រះ‌ឱស្ឋ​នៃ​ព្រះ‌យេហូវ៉ា​បាន​ចេញ​វាចា​ហើយ។

អេសាយ 58