អេសាយ 55:11-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. នោះ​ពាក្យ​អញ ដែល​ចេញ​ពី​មាត់​អញ​ទៅ ក៏​មិន​ដែល​វិល​មក​ឯ​អញ​វិញ ដោយ​ឥត​កើត​ផល​យ៉ាង​ដូច្នោះ​ដែរ គឺ​នឹង​ធ្វើ​សំរេច​តាម​សេចក្ដី​ប៉ង‌ប្រាថ្នា​នៅ​ក្នុង​ចិត្ត​អញ ហើយ​នឹង​ចំរើន​កើន​ឡើង ក្នុង​ការ​អ្វី ដែល​អញ​ចាត់​ទៅ​ធ្វើ​នោះ

12. ដ្បិត​ឯង​រាល់​គ្នា​នឹង​ចេញ​ទៅ​ដោយ​អំណរ ហើយ​គេ​នឹង​នាំ​ឯង​ចេញ​ទៅ ដោយ​សុខ‌សាន្ត ឯ​អស់​ទាំង​ភ្នំ​ធំ និង​ភ្នំ​តូច​ទាំង​ប៉ុន្មាន​នឹង​ធ្លាយ​ចេញ​ជា​ចំរៀង​នៅ​មុខ​ឯង ហើយ​គ្រប់​ទាំង​ដើម​ឈើ​នៅ​ព្រៃ​នឹង​ទះ​ដៃ​ផង

13. នោះ​នឹង​មាន​ដើម​កកោះ​ដុះ​ឡើង ជំនួស​គុម្ព​បន្លា ហើយ​ដើម​យីថោ​នឹង​ដុះ​ឡើង ជំនួស​អញ្ចាញ ការ​ទាំង​នេះ​នឹង​បាន​សំរាប់​ជា​ល្បី​ព្រះ‌នាម​ដល់​ព្រះ‌យេហូវ៉ា ហើយ​សំរាប់​ជា​ទី​សំគាល់​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់​កល្ប​ត​រៀង​ទៅ ដែល​មិន​ត្រូវ​កាត់​ផ្តាច់​ចេញ​ឡើយ។

អេសាយ 55