អេសាយ 5:25-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

25. ហេតុ​នោះ​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា បាន​ឆេះ​ឡើង​ទាស់​នឹង​រាស្ត្រ​នៃ​ទ្រង់ ហើយ​ទ្រង់​បាន​លូក​ព្រះ‌ហស្ត​មក​វាយ​គេ ឯ​ភ្នំ​ទាំង​ប៉ុន្មាន​ក៏​ញ័រ ហើយ​ខ្មោច​គេ​បាន​ត្រឡប់​ដូច​ជា​សំរាម​នៅ​កណ្តាល​ផ្លូវ​ទាំង​ប៉ុន្មាន ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​មិន​ទាន់​បែរ​ចេញ​ទាំង​អស់​ទៅ​ដែរ គឺ​ព្រះ‌ហស្ត​ទ្រង់​ចេះ​តែ​លូក​មក​ទៀត។

26. ទ្រង់​នឹង​លើក​ទង់‌ជ័យ​សំរាប់​ពួក​សាសន៍​ដែល​នៅ​ទី​ឆ្ងាយ ហើយ​នឹង​ហួច​ហៅ​ឲ្យ​មក​ពី​ចុង​ផែនដី នោះ​ពួក​ខ្មាំង​នឹង​ខំ​សង្វាត​មក​ដោយ​ប្រញាប់

27. ឥត​មាន​អ្នក​ណា​មួយ​អស់​កំឡាំង ឬ​ចំពប់​ជើង​ឡើយ ឥត​មាន​អ្នក​ណា​មួយ​ងុយ‌ងោក ឬ​ដេក​លក់ ក៏​ឥត​មាន​អ្នក​ណា​មួយ​បន្ធូរ​ខ្សែ​ក្រវាត់ ឬ​ស្រាយ​ខ្សែ​ស្បែក​ជើង​ដែរ

28. ជា​ពួក​អ្នក​ដែល​មាន​ព្រួញ​មុត​ណាស់ ហើយ​ធ្នូ​ទាំង​អស់​ក៏​ដំឡើង​ជា​ស្រេច ឯ​ក្រចក​សេះ នោះ​នឹង​បាន​រាប់​ជា​ថ្ម​ភ្លើង ហើយ​កង់​រទេះ​របស់​គេ​ក៏​ដូច​ជា​ខ្យល់​កួច

អេសាយ 5