អេសាយ 48:7-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ការ​ទាំង​នោះ​ទើប​នឹង​កើត​ឡើង​ឥឡូវ មិន​មែន​កាល​ពី​បុរាណ​ទេ ហើយ​កាល​មុន​ថ្ងៃ​នេះ ឯង​មិន​ដែល​បាន​ឮ​និយាយ​ពី​ការ​ទាំង​នោះ​ឡើយ ក្រែង​ឯង​និយាយ​ថា មើល ខ្ញុំ​បាន​ដឹង​ការ​នោះ​ហើយ

8. អើ ឯង​មិន​បាន​ឮ​សោះ អើ មិន​បាន​ដឹង​ផង អើ តាំង​ពី​បុរាណ​មក​ត្រចៀក​ឯង​មិន​ទាន់​បាន​បើក​ឡើង​នៅ​ឡើយ ដ្បិត​អញ​បាន​ដឹង​ថា ឯង​នឹង​ប្រព្រឹត្ត​ដោយ​ចិត្ត​ក្បត់ ហើយ​ឯង​មាន​ឈ្មោះ​ថា ជា​អ្នក​បះ‌បោរ​តាំង​ពី​តែ​ផ្ទៃ​ម្តាយ​មក

9. ប៉ុន្តែ អញ​នឹង​ផ្អាក​សេចក្ដី​កំហឹង​ដោយ​យល់​ដល់​ឈ្មោះ​អញ និង​ដោយ​យល់​ដល់​សេចក្ដី​សរសើរ​របស់​អញ នោះ​អញ​នឹង​ឈប់​លែង​ដំណើរ​ឯង ក្រែង​អញ​កាត់​ឯង​ចេញ​ទៅ

អេសាយ 48