5. តើឯងរាល់គ្នានឹងធៀបអញដូចជាអ្នកណា និងផ្ទឹមអញឲ្យស្មើនឹងអ្នកណា ឬប្រៀបអញឲ្យបានដូចជាអ្នកណា
6. ឯពួកអ្នកដែលចាយមាសពីថង់ដោយឥតស្តាយ ហើយថ្លឹងប្រាក់ដោយជញ្ជីង គេជួលជាងមាស ជាងនោះក៏ធ្វើជាព្រះ១ឲ្យគេ រួចគេទំលាក់ខ្លួនក្រាបចុះ ថ្វាយបង្គំចំពោះរូបនោះ
7. គេលីយករូបនោះទៅតម្កល់ទុកនៅទីកន្លែង ហើយរូបនោះក៏ឈរនៅ ឥតឃ្លាតចេញទៅឯណាឡើយ អើ ទោះបើអ្នកណាអំពាវនាវដល់រូបនោះ គង់តែមិនចេះតបឆ្លើយ ឬជួយសង្គ្រោះឲ្យរួចពីសេចក្ដីទុក្ខវេទនាទៅបានឡើយ។
8. ចូរនឹកចាំពីសេចក្ដីនេះ ហើយសំដែងខ្លួនជាបុរសចុះ ម្នាលពួកសៃយសាសន៍អើយ ចូរនឹកពីសេចក្ដីនេះនៅក្នុងចិត្តឯងឡើងវិញ
9. ចូរនឹកចាំពីការដែលកន្លងទៅហើយ តាំងពីបុរាណ ដ្បិតអញនេះហើយជាព្រះ ឥតមានណាទៀតឡើយ អញជាព្រះ ហើយគ្មានអ្នកណាដូចអញសោះ
10. តាំងតែពីដើមដំបូង អញរមែងសំដែងប្រាប់ពីការដែលត្រូវមកខាងចុងបំផុត ហើយតាំងពីចាស់បុរាណក៏ប្រាប់ពីការដែលមិនទាន់មានមកដែរ ដោយពាក្យថា គំនិតសំរេចរបស់អញនឹងស្ថិតស្ថេរនៅ អញនឹងធ្វើតាមបំណងចិត្តអញគ្រប់ប្រការ