អេសាយ 4:1-3 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នៅ​គ្រា​នោះ ស្រី​៧​នាក់​នឹង​ជាប់​នៅ ជា​មួយ​ប្រុស​ម្នាក់​ដោយ​ពោល​ថា យើង​នឹង​បរិភោគ​អាហារ​របស់​ខ្លួន​យើង ហើយ​នឹង​រក​ប្រដាប់​ស្លៀក‌ពាក់​ដោយ​ខ្លួន​យើង​ដែរ សូម​តែ​ឲ្យ​យើង​បាន​ឈ្មោះ​ជា​ប្រពន្ធ​របស់​អ្នក​ចុះ ដើម្បី​នឹង​ដោះ​សេចក្ដី​ដំនៀល​ពី​យើង​ចេញ។

2. នៅ​គ្រា​នោះ ខ្នែង​របស់​ព្រះ‌យេហូវ៉ា នឹង​បាន​ជា​ល្អ​ប្រពៃ ហើយ​រុងរឿង ឯ​ផល​កើត​ពី​ដី នឹង​បាន​ជា​ប្រសើរ ហើយ​ជា​លំអ ដល់​សំណល់​ពួក​សាសន៍​អ៊ីស្រា‌អែល ដែល​បាន​រួច

3. សម័យ​នោះ អ្នក​ណា​ដែល​សល់​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន ជា​អ្នក​ដែល​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​នៅ​ឡើយ នោះ​នឹង​បាន​ហៅ​ជា​អ្នក​បរិសុទ្ធ គឺ​គ្រប់​ទាំង​មនុស្ស​ក្នុង​ក្រុង​យេរូ‌សាឡិម ដែល​មាន​ឈ្មោះ​កត់​ទុក​ក្នុង​ពួក​មនុស្ស​រស់

អេសាយ 4