អេសាយ 32:3-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ឯ​ភ្នែក​នៃ​ពួក​អ្នក​ដែល​មើល​ឃើញ នោះ​នឹង​មិន​នៅ​ជា​ព្រិលៗ​ទៀត ហើយ​ត្រចៀក​នៃ​ពួក​អ្នក​ដែល​ស្តាប់​ឮ​នឹង​ប្រុង​ស្តាប់

4. ចិត្ត​របស់​ពួក​រួស‌រាន់​នឹង​មាន​ដំរិះ ហើយ​អណ្តាត​នៃ​ពួក​ដែល​និយាយ​ជាប់ នោះ​នឹង​ប្រុង‌ប្រៀប​និយាយ​ឡើង​យ៉ាង​ច្បាស់​វិញ

5. គេ​នឹង​មិន​ហៅ​មនុស្ស​ល្ងី‌ល្ងើ​ថា​ជា​អ្នក​សទ្ធា​ទៀត ក៏​មិន​ហៅ​មនុស្ស​ទ្រឹស្តិ‌ស្មូរ​ថា​ជា​មាន​គុណ​ឡើយ

6. ដ្បិត​មនុស្ស​ល្ងី‌ល្ងើ​នឹង​បញ្ចេញ​តែ​សេចក្ដី​ចំកួត ហើយ​ចិត្ត​របស់​គេ​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ដើម្បី​តែ​នឹង​សំរេច​អំពើ​សៅ‌ហ្មង ហើយ​នឹង​ពោល​ពាក្យ​ខុស‌ឆ្គង​ទាស់​នឹង​ព្រះ‌យេហូវ៉ា ដោយ​ប្រាថ្នា​នឹង​ធ្វើ​ឲ្យ​ព្រលឹង​មនុស្ស​ឃ្លាន បាន​ទៅ​ទទេ ហើយ​បំបាត់​គ្រឿង​ផឹក​ពី​អ្នក​ដែល​ស្រេក​ចេញ

អេសាយ 32