10. ដ្បិតព្រះយេហូវ៉ាទ្រង់បានចាក់វិញ្ញាណ ដែលបណ្តាលឲ្យលក់ស៊ប់មកលើអ្នករាល់គ្នា ក៏បានបិទភ្នែកអ្នករាល់គ្នា ជាពួកហោរា ហើយបានគ្របភ្ជិតក្បាលអ្នករាល់គ្នា ជាពួកមើលឆុត
11. ការជាក់ស្តែងទាំងអស់បានត្រឡប់ដូចជាពាក្យក្នុងសៀវភៅ ដែលបិទត្រាហើយ ដល់អ្នករាល់គ្នា ជាសៀវភៅដែលគេជូនដល់ម្នាក់មានចំណេះ ដោយពាក្យថា សូមអ្នកមើលសៀវភៅនេះទៅ តែអ្នកនោះឆ្លើយតបថា ខ្ញុំមើលមិនបានទេ ពីព្រោះបិទត្រាហើយ
12. រួចគេបញ្ជូនឲ្យដល់ម្នាក់ដែលគ្មានចំណេះ ដោយពាក្យថា សូមអ្នកមើលសៀវភៅនេះ តែអ្នកនោះឆ្លើយតបមកវិញថា ខ្ញុំមិនចេះអក្សរទេ។
13. ព្រះអម្ចាស់ទ្រង់ក៏មានព្រះបន្ទូលថា ហេតុដោយព្រោះសាសន៍នេះគេចូលមកជិតអញ ហើយគោរពប្រតិបត្តិដល់អញ ដោយសំដី នឹងបបូរមាត់របស់គេ តែបានដកចិត្តចេញទៅឆ្ងាយពីអញ ហើយការដែលគេកោតខ្លាចដល់អញគ្រាន់តែជាបង្គាប់របស់មនុស្ស ដែលបង្រៀនគេប៉ុណ្ណោះ