អេសាយ 27:6-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. នៅ​គ្រា​ខាង​មុខ នោះ​ពួក​យ៉ាកុប​នឹង​ចាក់​ឫស​ទៅ ពួក​អ៊ីស្រា‌អែល​នឹង​ពន្លក​ចេញ​ឡើង ហើយ​គេ​នឹង​បង្កើត​ផល​ផ្សាយ​ទៅ​ពេញ​លើ​ផែនដី។

7. តើ​ទ្រង់​បាន​វាយ​គេ ដូច​ជា​វាយ​សាសន៍១​ដែល​បាន​វាយ​គេ​ដែរ​ឬ តើ​គេ​បាន​ត្រូវ​ប្រហារ​បង់ ដូច​ជា​ការ​ប្រហារ​ដល់​ពួក​អ្នក​ដែល​ទ្រង់​បាន​ប្រហារ​នោះ​ឬ​អី

8. គឺ​ទ្រង់​បាន​ធ្វើ​ទោស​ដល់​គេ តាម​ព្រះ‌ហឫ‌ទ័យ​សន្តោស​វិញ ដោយ​បណ្តេញ​គេ​ទៅ គឺ​ទ្រង់​បាន​ផាត់​គេ​ចេញ ដោយ​ខ្យល់​គំហុក​របស់​ទ្រង់ នៅ​ថ្ងៃ​ដែល​ខ្យល់​ពី​ទិស​ខាង​កើត​បក់​មក

9. ដូច្នេះ អំពើ​ទុច្ចរិត​របស់​ពួក​យ៉ាកុប​នឹង​បាន​ជំរះ ដោយ​ការ​នោះ​ឯង ហើយ​នេះ​ជា​ផល​ដែល​កើត​ពី​ការ​ដោះ​បាប​គេ​ចេញ គឺ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ថ្ម​ទាំង​ប៉ុន្មាន​នៃ​អាស‌នា​បាន​ដូច​ជា​ដី​ស​ដែល​ត្រូវ​កិន​កំទេច ដើម្បី​ឲ្យ​រូប​ព្រះ​ទាំង​ប៉ុន្មាន និង​រូប​ព្រះ‌អាទិត្យ បាន​ងើប​ឡើង​វិញ​មិន​រួច​ជា​ដរាប

10. ដ្បិត​ទី​ក្រុង​មាន​បន្ទាយ​បាន​ចោល​ស្ងាត់​ទៅ គឺ​ជា​ទី​លំនៅ​ដែល​គេ​លែង​នៅ ព្រម​ទាំង​បោះ‌បង់​ចោល​ហើយ ប្រៀប​ដូច​ជា​ទី​រហោ‌ស្ថាន នៅ​ទី​នោះ​កូន​គោ​នឹង​រក​ស៊ី ហើយ​ដេក​នៅ វា​នឹង​ស៊ី​មែក​ខ្ចី​ដែល​នៅ​ទី​នោះ

អេសាយ 27