អេសាយ 14:30-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

30. នោះ​កូន​ច្បង​របស់​ពួក​មនុស្ស​ទាល់​ក្រ​នឹង​មាន​អាហារ​បរិភោគ ហើយ​មនុស្ស​កំសត់​ទុគ៌ត​នឹង​ដេក​ទៅ​ដោយ​សុខ‌សាន្ត តែ​អញ​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​ឯង​ស្លាប់​ទៅ​ដោយ​អំណត់​អត់​វិញ ហើយ​សំណល់​នៃ​ឯង​នឹង​ត្រូវ​គេ​សំឡាប់​បង់

31. ឱ​ទ្វារ​ក្រុង​អើយ ចូរ​ស្រែក​ទ្រហោ ឱ​ទី​ក្រុង​អើយ ចូរ​យំ​ពិលាប​ចុះ ឱ​ស្រុក​ភីលីស្ទីន​អើយ ឯង​ត្រូវ​រលាយ​ទាំង​អស់​ហើយ ដ្បិត​មាន​ផ្សែង​ចេញ​មក​ពី​ទិស​ខាង​ជើង ឥត​មាន​អ្នក​ណា​មួយ​ក្នុង​កង‌ទ័ព​របស់​គេ ដែល​តាម​គ្នា​មិន​ទាន់​ឡើយ

32. ដូច្នេះ តើ​ត្រូវ​ឆ្លើយ​ដល់​ពួក​រាជ‌ទូត​នៃ​នគរ​នោះ​យ៉ាង​ណា​ទៅ គឺ​ត្រូវ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​តាំង​ក្រុង​ស៊ីយ៉ូន​ឡើង ហើយ​ពួក​រាស្ត្រ​របស់​ទ្រង់​ដែល​មាន​ទុក្ខ​វេទនា គេ​នឹង​ពឹង​ជ្រក​ក្នុង​ក្រុង​នោះ។

អេសាយ 14