ហេព្រើរ 6:18-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. ដើម្បី​ឲ្យ​យើង​រាល់​គ្នា ដែល​បាន​រត់​មក​ចាប់​កាន់​សេចក្ដី​សង្ឃឹម ដែល​ដាក់​នៅ​មុខ​យើង ទុក​ជា​ទី​ជ្រក​កោន បាន​សេចក្ដី​កំឡា​ចិត្ត​ឡើង​ជា​ខ្លាំង ដោយ‌សារ​សេចក្ដី​ទាំង​២​មុខ​នេះដ៏​មិន​ចេះ​ប្រែ‌ប្រួល ដែល​ខាង​ឯ​សេចក្ដី​ទាំង​២​នោះ ព្រះ​ទ្រង់​កុហក​ពុំ​បាន​ទេ

19. យើង​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​នោះ ទុក​ដូច​ជា​យុថ្កា​នៃ​ព្រលឹង​ដ៏​ជាប់‌លាប់​មាំ‌មួន ដែល​ចូល​ទៅ​ខាង​ក្នុង​នៃ​វាំង​នន

20. ជា​កន្លែង​ដែល​ព្រះ‌យេស៊ូវ​ទ្រង់​បាន​យាង​ចូល​ទៅ ជំនួស​យើង​រាល់​គ្នា ទុក​ដូច​ជា​អ្នក​នាំ​មុខ ដោយ​ទ្រង់​បាន​ត្រឡប់​ជា​សំដេច​សង្ឃ នៅ​អស់​កល្ប‌ជានិច្ច តាម​របៀប​លោក​ម៉ិល‌គីស្សា‌ដែក។

ហេព្រើរ 6