5. ឱសាម៉ារីអើយ រូបកូនគោរបស់ឯងបានត្រូវចោលចេញហើយ សេចក្ដីកំហឹងរបស់អញបានឆួលឡើងទាស់នឹងវា តើដល់កាលណាទើបគេជ្រះស្អាតវិញ
6. ដ្បិតរូបកូនគោនោះកើតនៅស្រុកអ៊ីស្រាអែល គឺពួកជាងដែលបង្កើតវាឡើង វាមិនមែនជាព្រះទេ អើ រូបកូនគោរបស់សាម៉ារី នឹងត្រូវបំបែកខ្ទេចខ្ទីទៅ
7. ដ្បិតគេបានសាបព្រោះជាខ្យល់ ហើយនឹងច្រូតកាត់បានជាខ្យល់គួចវិញ ឥតមានដើមស្រូវសោះ ក៏គ្មានគ្រាប់ល្មមនឹងកិនធ្វើជាម្សៅបានផង ឬបើកើតមានផលដែរ នោះមនុស្សដទៃនឹងលេបបាត់ទៅ។
8. អ៊ីស្រាអែលត្រូវលេបបាត់ហើយ ឥឡូវនេះ គេនៅកណ្តាលពួកសាសន៍ទាំងប៉ុន្មានទុកដូចជាភាជនៈ ដែលឥតមានអ្នកណាចូលចិត្តសោះ