14. អញនឹងដោះគេ ឲ្យរួចពីកណ្តាប់ដៃនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏នឹងលោះគេ ឲ្យរួចពីសេចក្ដីស្លាប់ដែរ ឱសេចក្ដីស្លាប់អើយ ទុក្ខវេទនារបស់ឯងនៅឯណា ឱស្ថានឃុំព្រលឹងមនុស្សស្លាប់អើយ អំណាចបំផ្លាញរបស់ឯង តើនៅឯណា ឯសេចក្ដីឈឺចិត្តខ្មាសបាប នឹងបានកំបាំងពីភ្នែកអញ។
15. ទោះបើគេកើតផលជាបរិបូរ នៅក្នុងពួកបងប្អូនក៏ដោយ គង់តែនឹងមានខ្យល់ពីទិសខាងកើតបក់មក គឺជាខ្យល់នៃព្រះយេហូវ៉ា ដែលបក់មកពីទីរហោស្ថានដែរ នោះក្បាលទឹកគេនឹងរីងស្ងួត ហើយរន្ធទឹករបស់គេនឹងហួតហែងទៅ ខ្យល់នោះនឹងធ្វើទ្រព្យសម្បត្តិ ជាភាជនៈដ៏មានដំឡៃគ្រប់មុខបានទៅជារបឹបទាំងអស់
16. ឯសាម៉ារីនឹងត្រូវរងទ្រាំទោសរបស់ខ្លួន ពីព្រោះបានបះបោរនឹងព្រះនៃខ្លួនគេនឹងដួលស្លាប់ដោយដាវ កូនខ្ចីរបស់គេនឹងត្រូវបោកខ្ទេចខ្ទី ហើយពួកស្រីៗដែលមានទំងន់នឹងត្រូវវះពោះចោល។