10. ប៉ុន្តែ ពួកកូនចៅអ៊ីស្រាអែលនឹងមានចំនួន ដូចជាខ្សាច់នៅសមុទ្រ ដែលនឹងវាល់ ឬរាប់មិនបានឡើយ រួចក្រោយមក និងកើតមានដូច្នេះ គឺពាក្យដែលបានពោលទុកថា ឯងរាល់គ្នាមិនមែនជារាស្ត្រអញទេ នោះនឹងផ្លាស់ទៅជាថា ឯងរាល់គ្នាជាកូននៃព្រះដ៏មានព្រះជន្មរស់នៅវិញ
11. គ្រានោះ ពួកកូនចៅយូដា និងពួកកូនចៅអ៊ីស្រាអែលនឹងបានរួបរួមគ្នា ក៏នឹងតាំងឲ្យមានអ្នកជាប្រមុខតែ១លើពួកខ្លួន ហើយនឹងឡើងចេញពីស្រុកទៅ ដ្បិតថ្ងៃនៃយេសរាលនឹងបានជាថ្ងៃយ៉ាងសំបើម។