សុភាសិត 30:20-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. ឯ​ដំណើរ​របស់​ស្រី​សំផឹង​រមែង​យ៉ាង​ដូច្នេះ គឺ​វា​ស៊ី​ហើយ​ជូត​មាត់ រួច​ពោល​ថា ខ្ញុំ​គ្មាន​ធ្វើ​បាប​អ្វី​សោះ។

21. មាន​សេចក្តី​៣​មុខ ដែល​ធ្វើ​ឲ្យ​ផែនដី​ញ័រ ក៏​មាន​៤​ផង ដែល​ផែនដី​ទ្រាំ​មិន​បាន

22. គឺ​បាវ​បំរើ​ដែល​បាន​ឡើង​ធ្វើ​ជា​ស្តេច​១ មនុស្ស​ឥត​របប ដែល​បាន​អាហារ​បរិបូរ​១

23. ស្ត្រី​គួរ​ខ្ពើម​ដែល​យក​ប្ដី​នោះ​១ ហើយ​ខ្ញុំ​ស្រី​ដែល​ជា​អ្នក​ស៊ី​មរដក​ចៅ‌ហ្វាយ​វា​១។

24. មាន​សត្វ​៤​យ៉ាង ដែល​តូច​ទាប​ណាស់​នៅ​លើ​ផែនដី តែ​មាន​ប្រាជ្ញា​ដ៏​លើស‌លុប

សុភាសិត 30